Ads

ក្ដីសង្ឃឹម

សូមស្វាគមន៍មកកាន់ Alifemusic យើងខ្ញុំបានខិតខំអស់ពីសមត្ថភាពក្នុងការUpload យើងខ្ញុំ នឹងនាំមកនូវការកម្សានដែលមានគុណភាពគុណប្រយោជន៍៍ជូនលោកអ្នក ដែលលើសពីអ្វីដែលលោកអ្នកបានរំពឹងទុក។ Alifemusic ប្រកាន់ភ្ជាប់នូវគោលគំនិតរបស់ខ្លួន ជ្រើសរើស និង ផ្តល់ជូនលោកអ្នកនូវពត៌មាន ដែលជាបច្ចេកវិទ្យាថ្មីទំនើបៗ ថ្មីៗ ជូនលោកអ្នក សូមអរគុណ Welcome to Alifemusic We have done our best to upload and we will bring you a great quality of content that is beyond your expectations. Alifemusic adhere to its concept of choice and gives you new, exciting new technology information. Thank you

Monday 17 September 2018

ទីបំផុត! វីដេអូអប់រំខ្លីទាក់ទង់និង«ល្ខោនខោល» របស់ តាន់ គីមសួ ចេញហើយ! តោះទស្សនាទាំងអស់គ្នា(មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ល្ខោនខោល បានកំពុងក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ដោយគេសង្កេតឃើញថានៅលបណ្តាញសង្គមហ្វេសប៊ុកមានបងប្អូនកូនខ្មែរយើង បានសម្តែងការព្រួយបារម្ភខ្លាចបាត់បងទៅទឹកដីសៀម ហេតុនេះបានធ្វើឲ្យពួកគេនាំគ្នាចែកចាយបន្តគ្នានូវរូបភាពអំពីល្ខោនខោល និងវីដេអូទាក់ទងនឹងល្ខោនខោល ដោយហេតុថានៅ ចុងឆ្នាំ២០១៨ នេះ​អង្គការ UNESCO នឹងសម្រេច នៅវាសនា ថាតើប្រទេសខ្មែរ ឫក៏ថៃ ដែលជាម្ចាស់ របស់ល្ខោនខោល។

ស្របពេលនេះអ្នកដឹកនាំសម្តែងរឿងអប់រំខ្លីល្បីនៅលើបណ្តាញសង្គម លោក តាន់ គីមសួ បានផលិតវីដេអូមួយដែលទាក់ទងនៅល្ខោនខោល ដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះឲ្យតម្លៃនិងស្តាយស្រណោះចំពោះសម្បត្តិដូនតាដែលបន្សល់ទុកឲ្យ។

ក្នុងនោះលោកបានសរសេរនៅលើបណ្តាញសង្គមថា«តាមពិតទៅ UNESCOបានសម្រេចដាក់ល្ខោនខោលខ្មែរយើងចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយ ពួកយើងគ្រាន់តែឆ្លៀតយកឪកាសល្អនេះដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះឲ្យតម្លៃនិងស្តាយស្រណោះចំពោះសម្បត្តិដូនតាដែលបន្សល់ទុកឲ្យតែប៉ុណ្ណោះ។ ខុសទាស់យ៉ាងណាអាចដាក់ទោសខ្ញុំ Tan Kimsour ជាអ្នកផ្តើមគំនិតនិង អាចារ្យធំ នគររាជបានទៅតាមផ្លូវច្បាប់ពីបទប្រមាថមើលងាយវប្បធម៌ខ្មែរ ពួកយើងនឹងចូលខ្លួនដើម្បីប្រឈមមុខជាមួយច្បាប់ដោយក្តីពេញចិត្ត អ្នកផ្សេងគឺគ្មានការពាក់ព័ន្ធដាច់ខាត។»
·   0

Thursday 13 September 2018

យន្តហោះម៉ាឡេស៊ី ដែលបាត់កាល៤ឆ្នាំមុន ត្រូវគេសង្ស័យថា ធ្លាក់កប់ក្នុងព្រៃខេត្តពោធីសាត់

ពេលនេះ​មាន​អ្នក​ប្រមាញ់ MH370 ម្នាក់​ទៀត​​​​​​​​ហើយ​បានប្រ​​​​​​​​​កាសថា​រកឃើ​​​​​​​​​ញ​សាក​​​​​​​​សព​យន្ដ​​​​​​​​​ហោះ​M​​​​​​​​​​​​​​​​​​​​​alaysia ដែល​បាត់​ខ្លួន​យ៉ាង អាថ៌កំបាំ​​​​​​​​​ង​កាលពី​​​​​​​​​ជាង​៤​ឆ្នាំ​​​​​​​​មុន កំពុ​​​​​​​​ង​ស្ថិតនៅ​ក​​​​​​​​​ណ្ដាល​​​​​​​​​​ព្រៃ​​​​​​​​​​​ក្រាស់​​​​​​​​​​​​​​​​​​​​កម្ពុជា​។​
​​តាម​គេហទំព័រ Daily S​​​​​​​​​tar ការរកឃើញ​​​​​​​​​​​នេះ​គឺ​គេ​ពឹ​​​​​​​​​​​ងពាក់​​​​​​​​​​​លើ​សេវា​​​​​​​​​ផែនទី ​​​​​​​​​​​Online Y​​​​​​​​​​ande​​​​​​​​​​x Map​​​​​​​​​s របស់​​​​​​​​​​​​រុស្ស៊ី​។​អ្ន​​​​​​​​​​​​​​​​​​​​​​ក​ប្រើ Twitter មាន​ឈ្មោះ​​​​​​​​​ថា Ivan​​​​​​​​​ Pant​​​​​​​​​​​​​​​​​​​​he បានប្រកាស​លើ​​​​​​​​​​គេហទំ​​​​​​​​​ព័រ​ឯក​​​​​​​​​ជន​៖«​បា​​​​​​​​​​ន​រកឃើ​​​​​​​​​ញ​MH37​​​​​​​​​0​លើ​ផែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នទី Yan​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​dex »​។
​Panthe ឱ្យ​ដឹងថា ទីតាំង​​​​រកឃើញ​យន្ដ​​​​​​​​ហោះ​បាត់​​​​​​​​​ខ្លួន​នេះ​គឺជា​​​​​​​​​​​តំបន់​ព្រៃ​​​​​​​​​ដាច់ស្រយាល​​​​​​​​​​មួយ​នៅ​ខេ​​​​​​​​​​​​​​​​​​​​ត្តពោធិ៍សាត់ ចម្ងាយ​ប្រមា​​​​​​​​​ណ ១០០​គីឡូម៉ែ​​​​​​​​​ត្រ​ភាគ​យ័​ព្យ​​​​​​​​​​រដ្ឋធានី​​​​​​​​​​​​​​​​​​​​ភ្នំពេញ​របស់​​​​​​​​​​កម្ពុជា​។​ម្ចាស់​គណនី​នេះ​និយា​យថា លទ្ធ​​ផល​ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​ការ​ស្វែងរក​លើ ​​​​​​​​​Yandex Maps​ប​​​​​​​​​ង្ហាញឱ្យឃើញ​​​​​​​​​​ច្បាស់​រូប​រាង​រ​​​​​​​​​​​​​​​​បស់​យន្តហោះ​មួយ​ងា​​​​​​​​​កក្បាល​ទៅ​​​​​​​​​ខាង​លិច ​​​​​​​​​​ហើយ​មា​​​​​​​​​​​​​​​​​​​​​​​​​ន​ពន្លឺ​ភ្លឺ​ពណ៌​ក្រហ​​​​​​​​​​ម​នៅ​ជុំវិញ​ផ្នែក​​ក​​​​​​​​​​​ន្ទុយ​។​
Panthe និយា​​​​​​​​​យ​បន្ថែមថា​​​​​​​​ ការប្តូរ​ផែនទី​​​​​​បង្ហាញឱ្យឃើញ​យន្ដ​ហោះ​ស​ង្ស័យ​នេះ​មាន​ប្រវែង​​​​​​​​​៦៣,៧​ម៉ែត្រ​​​​​​​​​​គឺ​ដូចគ្នា​​​​​​​​​​​​​​​​​​​​​​​​​នឹង​ប្រវែង​យន្ដ​​​​​​​​​ហោះ​Boeing 7​​​​​​​​77-200 ដែ​​​​​​​​លមាន​វាស​​​​​​​​​​នា​ដ៏​អា​​​ក្រក់​នោះ​។​
Image result for MH370
ការរក​ឃើញ​ត្រូវបាន​ប្រកាស​​​​​​​​​​មួយ​សប្ដាហ៍​​​​​​​​​​បន្ទាប់ពី​អ្នក​​​​​​​​​​​​​​​​ជំនាញការ​បច្ចេកវិ​​​​​​​​​ជ្ជា​អង់គ្លេស ​​​​​​​​​Ian Wils​​​​​​​​​​on បា​​​​​​​​​​​​​​​​​​​​​នប្រកាសថា​​​​​​​​​​ឃើញ​សាកស​​​​​​​​​​ព​MH3​​​​​​​​​70 នៅ​ទីតាំ​​​​​​​​​​ង​មួយ​​​​​​​​​​​​​​​​​​​​​​​ផ្សេង​ក្នុងព្រៃ​ក្រា​​​​​​​​​​ស់​ប្រទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស​កម្ពុ​​​​​​​​​​​​​​​​​​​​​​​ជា​ដែរ​​​​​​​​​ ប៉ុន្ដែ​នៅ​ប៉ែ​​​​​​​​​​ក​ខា​​​​​​​​​​​​​​ងលិ​​​​​​​​​​​​​​​​​​​​​​​ច​រដ្ឋធានី​ភ្នំ​​​​​​​​​ពេញ​ប្រមាណ​៩​​​​​​​​​៥ ,៦​គីឡូម៉ែ​​​​​​​​​​ត្រ ដោយ​​​​​​​​​​​​លោក​បាន​​​​​​​​​​​ប្រើ​ផែ​​​​​​​​​ន​Onlin​​​​​​​​e Goo​​​​​​​​​​​​​​​​​​​​​​​​​gle Earth​។​
​ទីតាំង​ដែ​​​​​​​​​​ល​លោក I​​​​​​​​​​an បាន​​​​​​​​​​​​​​​​​​​​​​លើកឡើ​​​​​​​​​ង​ស្ថិតនៅ​​​​​​​​​​ចម្ងាយ​ពី​ទី​​​​​​​​​តាំង​លោ​​​​​​​​​​ក​Pa​​​​​​​​​​nther រក​​​​​​​​​​​ឃើញ​ប្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាណ​១៧,៧​គីឡូម៉ែត្រ ហើយ​សុទ្ធសឹ​​​​​​​​​ង​នៅ​ផ្នែ​​​​​​​​ក​ម្ខាង​នៃ​​​​​​​​​​ជួរ​ភ្នំ​បែង​​​​​​​​​ចែក​ព្រំដែន​រ​​​​​​​​​​វាង​ខេ​​​​​​​​​ត្តពោធិ៍​​​​​​​​​សាត់​និង​​​​​​​​​​កំពង់ស្ពឺ​​​​​​​​​​របស់​ក​​​​​​​​​​​​​​​​​​​​​​ម្ពុជា​។​
​ការប្រកាស​ថ្មី​នេះ​កំពុ​​​​​​​​​ង​ដុត​កម្ដៅ​ឡើងវិញ​នូវ​កិច្ច​​​​​​​​​​ប្រឹងប្រែង​បំ​​​​​​​​ភ្លឺ​ករណី​យន្ដ​​​​​​​​​ហោះ​បាត់​​​​​​​​​ស្រមោល​ដ៏​អា​​​​​​​​​​ថ៌កំបាំ​​​​​​​​​​​​​​​​​​​​​​ង​បំផុត​ក្នុង​ប្រ​វ​​​​​​​​​​តិ្ដ​សាស្ដ្រ​​​​​​​​​​ពិភព​​​​​​​​​​​​​​​​លោក​។​​​​​​​​​​​​​​​​​​
​មុន​នោះដែរ​កា​​​​​​​​​រ​សែត​Glo​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​bal Tim​​​​​​​​​​​es ឱ្យដឹង​​​​​​​​​ថា ក្រុមហ៊ុន​​​​​​​​​​បច្ចេកវិ​​​​​​​​​ជ្ជា​ផ្កាយរ​​​​​​​​​​​ណប Ch​​​​​​​​​​ang Gu​​​​​​​​​ang រប​​​​​​​​​​​​​​​​​​​​​ស់​ចិន​បាន​ប្រើប្រាស់ ផ្កាយរណ​​​​​​​​​ប​រុករក​​​​​​​​​​ចំនួន​១០​​​​​​​​​​នៅ​តំបន់​​​​​​​​​​​​​​​​​​​ដែល Ian ​​​​​​​​​​Wilson បា​​​​​​​​​​ន​ចង្អុល​​​​​​​​​ ប៉ុន្ដែ​នៅ​​​​​​​​​​​ពុំទាន់​​​​​​​​​​​ទទួលបា​​​​​​​​​​​​​​​ន​រូប​​​​​​​​​​​​​​​​​​​​​​​ភាព​ណាមួយ​​​​​​​​​អំពី​MH3​​​​​​​​​​​​​​​​​​​​​​70 ឡើយ​។​រដ្ឋាភិបាល​ចិ​​​​​​​​​ន​ក៏បាន​​​​​​​​​​​ជួល​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន Sp​​​​​​​​​ace View ប្រ​​​​​​​​​​មូលផ្ដុំ​​​​​​​​​​​​ស្វែងរ​​​​​​​​​​ក​យន្ដ​​​​​​​​​ហោះ​​​​​​​​​​​​​​​​​​​​​​​នេះ ប៉ុន្ដែ​ពុំ​​​​​​​​​ទទួល​​​​​​​​បាន​ដំណឹ​​​​​​​​​​​​ង​អ្វី​​​​​​​​​​​​​​​​ឡើយ​។​​​​​​​​​​​
​គួររំលឹកថា យន្ដ​​​​​​​​ហោះ​Boeing​​​​​​​​​​​​​​​​​​​ 777-200 មាន​លេខ​សម្គាល់​MH370​​​​​​​​​ របស់​ក្រុម​​​​​​​​​ហ៊ុន​អាកា​​​​​​​​សចរណ៍​​​​​​​​​ Mala​​​​​​​​​​​​​​​​​​ysia Airlines ដែល​ដឹក​អ្នកដំណើរ​​​​​​​​​និង​ក្រុម​​​​​​​​ហោះហើរ​​​​​​​​​​សរុប​​​​​​​​​​​មាន​ចំនួន​២៣៩​នាក់​បាន​​បាត់ស្រមោល​សូន្យ​​​​​​​​​ឈឹង​​​​នៅ​ថ្ងៃទី​៨ ខែមីនា​ឆ្នាំ​២០១៤ ខណៈពេ​​​​ល​កំពុងធ្វើដំ​​​​​​​​ណើ​រ​ពី​Kuala ​​​​​​​​​Lumpur (M​​​​​​​​alaysia)​ឆ្ពោះ​​​​​​​​​​ទៅកា​​​​​​​​​ន់​ប្រ​​​​​​​​​ទេស​​​​​ចិន​៕

Image result for MH370

Image result for MH370
Image result for MH370
·   0

Wednesday 12 September 2018

ប្រវត្តិ​ល្ខោនខោល!! គឺជារបស់ខ្មែរ ចូលរួមShare ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានដឹង

មតិ​ទី​១ នោះ​បាន​និយាយ​ថា ហេតុ​ដែល​នាំ​ឱ្យ​មាន​ទម្រង់​ល្ខោន​មួយ​មាន​សុទ្ធតែ​សិល្បករ​ប្រុស​ជា​អ្នក​រាំ​នោះ គឺ​កើតឡើង​ដោយសារ​មាន​វិបត្តិ​ខាង​សាសនា​នៅ​ប្រទេស​កម្ពុជា ពិសេស​ក្នុង​កាល​វេលា​ដែល​មាន​ទំនាស់​សាសនា​រវាង​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ។

ពួក​ស្រី​របាំ​នៃ​ល្ខោន​ក្បាច់​បុរាណ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​ក្នុង​សម័យ​អង្គរ គេ​ហៅ​ថា «​រ​មាំ​» មាន​ដើម​កំណើត​តាំងពី​មុន​ការ​ចាប់បដិសន្ធិ​នៃ​លទ្ធិ​ទេវរាជ «Culte du Dieu Roi» ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ក្នុង​អំឡុង​ឆ្នាំ​៨០២​ទៅ​ទៀត ហើយ​ពេល​ដែល​ខ្មែរ​គោរព​លទ្ធិ​ទេវរាជ គេ​និយម​ហៅ​ស្រី​របាំ​ទាំងនោះ​ថា «​ទេវ​ទាសី » ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រហ្មញ្ញសាសនា រួច​បន្ត​តួនាទី​ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រះពុទ្ធ​សាសនា​មហាយាន​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១១៨១-១២១៨) ដូច​មាន​ឯកសារ​ខ្លះ​អាច​ឱ្យ​យើង​ដឹង​ថា ក្នុង​ពេល​នោះ​នៅ​ប្រាសាទតាព្រហ្ម​មាន​ស្រី​របាំ​ចំនួន​៦១៥​នាក់ និង​នៅ​ប្រាសាទព្រះខ័ន ស្រី​របាំ​មាន​ចំនួន​រហូត​ដល់​ទៅ​១.០០០​នាក់​ឯណោះ ។
ក្រុម​អ្នករបាំ​ទាំង​អស់នោះ មាន​តួនាទី​សំខាន់​ណាស់ គឺជា​អ្នក​ដែល​មាន​ភារកិច្ច ចម្លង​ពាក្យបណ្តឹង ពាក្យ​បន់ស្រន់ ពាក្យ​ឧទ្ទិសទាំងឡាយ​ពី​ឋានមនុស្ស​លោក​ទៅ​ឋាន​នៃ​ព្រះ គឺឋាន​សួគ៌ ឋាន​ត្រៃ​ត្រឹ​ង្សហើយ​ពាំនាំ​នូវ​ស័ព្ទ​សាធុការពរ​ពី​ឋានសួគ៌ ចុះ​មក​ប្រោះព្រំ​ដល់​ឋានមនុស្ស​លោក​វិញ ។ អ្នក​ទាំងនោះ​សុទ្ធតែ​ជា​ស្រី​បរិសុទ្ធ​មិន​មាន​ប្រឡាក់ប្រឡូស​អ្វី​នឹង​គ្រឿង​មន្ទិល​សៅហ្មង​ទាំង​ខាង​ផ្លូវ​កាយ វាចា ចិត្ត តាម​បែប​មនុស្ស​សាមញ្ញ​ឡើយ ។ លុះ​មក​ដល់​ពេល​ប្រទេស​ជាតិ​ជួប​វិបត្តិ​ខាង​សាសនា ពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៨ (១២៤៣-១២៩៥) ? ដែល​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា សិវៈ​និយម ពួក​នេះ​បាន​កោស​លុប​រូប ឬ​បំផ្លាញ​ព្រះពុទ្ធ​សាសនា បដិមា ផ្សេង​ៗ​ជា​ច្រើន នៅ​ប្រាសាទបាយ័ន និង​ទី​ដទៃ​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ដើម្បី​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ ពួក​អ្នក​កាន់​អំណាច មាន​មន្ត្រី ធំ​ៗ ក្នុង​ព្រះ​បរមរាជវាំង បាន​បង្ខំ​រួមរស់​ស្នេហា​ជាមួយ​ស្រី​របាំ «​ពួក​ទេវ​ទាសី​» ក្បត់​ទំនៀម​មុន​… ហើយ​ប្រហែលជា​ចាប់តាំងពី​ពេល​នោះ​មក​ហើយ ដែល​គេ​ឃើញ​មានការ​និយម​របស់​ពួក​មន្ត្រី​ក្នុង​ព្រះ​បរមរាជវាំង​ដណ្តឹង​យក​ស្រី​របាំ​ធ្វើ​ភរិយា​របស់​ខ្លួន ។ គេ​ឃើញ​មាន​សេសសល់​ជាក់ស្តែង ក្នុង​សង្គម​កម្ពុជា រហូត​មក​ដល់​ពេល​មុន​សង្គ្រាម​ឆ្នាំ​១៩៧០​ផ្ទុះ​ឡើង​បន្តិច ។
អាស្រ័យ​ដោយ​ការ​មិន​ពេញចិត្ត​នឹង​អំពើ​ទាំងនោះ គ្រូរបាំ​បុរាណ ធំ​ៗ​នៃ​ជំនាន់​អង្គរ​នោះ​ដែល​ជា​អ្នក​កាន់ និង​គោរព​ព្រះពុទ្ធ​សាសនា ហើយ​សុទ្ធតែ​ជា​អ្នក​ដែល​បាន​ខិតខំ ចំណាយ​អស់កម្លាំង​កាយ កម្លាំង​ប្រាជ្ញា និង​ទេព​កោសល្យ​របស់​អាត្មា​ខ្លួន​បង្ហាត់បង្ហាញ អប់រំ​សិល្ប​ការិនី​របាំ​ឱ្យ​បាន​ល្អ បាន​ល្បី ដើម្បី​បម្រើ​ព្រះពុទ្ធ​សាសនា ទៅ​តាម​សទ្ធា​ជ្រះថ្លា​របស់​ខ្លួន ក៏​បាន​ដកខ្លួន​ថយ​រត់គេច​ទៅ​ជ្រក​រស់នៅ​ជាមួយ​ប្រជារាស្ត្រ​ជា​ពុទ្ធសាសនិក ពិសេស​គឺ​យក​អារាម​ខាង​ពុទ្ធសាសនា​ជា​បង្អែក ហើយ​បង្កើត​ទម្រង់​ល្ខោន​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​មាន​សុទ្ធតែ ប្រុស​ៗ ជា​អ្នក​រាំ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នក​កាន់​អំណាច​ទាំងឡាយ​បំផ្លាញ​សិល្បៈ​របស់​ខ្លួន​បាន​ទៀត ។


ការ​អធិប្បាយ​ខាងលើ​នេះ គឺជា​ហេតុផល​នានា​ដែល​មតិ​ទី​១ បាន​លើកយក​មក​សំអាង​ដើម្បី​បញ្ចប់​អំពី​ការ​កកើត​នៃ​ទម្រង់​ល្ខោន​ប្រុស ដែល​ចេញ​មក​ពី​ប្រភព​តែ​មួយ គឺ​ចេញពី​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​មាន​សុទ្ធតែ​សិល្ប​ការិនី​ជា​អ្នក​រាំ សូ​ម្បី​តែ​តួអង្គ​ប្រុស​ក៏​ដោយ​នោះ ។
រីឯ​មតិ​ទី​២​វិញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ច​ម្ង​ល់​ដែល​ថា​តើ​ហេតុ​អ្វី​បានជា​ចាស់​បុរាណ​ខ្មែរ​យក​សិល្បករ ប្រុស​ៗ ​ឱ្យ​រាំ​ជា​តួ​ស្រី នៅ​ក្នុង​ទម្រង់​ល្ខោន​ពាក់​មុខ​ដូច្នេះ ? ឬ​ក៏​និយាយ​អំពី​ដើម​កំណើត​នៃ​ល្ខោនខោល​នោះ ? គេ​តែងតែ​លើកយក​វិបត្តិ​នៃ​ព្រះរាជ​វង្ស​ស្តេច​ខ្មែរ ពិសេស​គឺ​ការ​ប្តូរ​រាជវង្ស​ពី​វង្ស​វរ្ម័ន​មក​វង្ស​ព្រះបាទ​ត្រសក់ផ្អែម​ដែល​ជា​អតីត​កសិករ​ដាំ​ត្រសក់​មាន​រសជាតិ​ផ្អែម​ពិសេស​ជាងគេ មក​ធ្វើ​ជាទី​សំអាង ។

·   0