Ads

ក្ដីសង្ឃឹម

សូមស្វាគមន៍មកកាន់ Alifemusic យើងខ្ញុំបានខិតខំអស់ពីសមត្ថភាពក្នុងការUpload យើងខ្ញុំ នឹងនាំមកនូវការកម្សានដែលមានគុណភាពគុណប្រយោជន៍៍ជូនលោកអ្នក ដែលលើសពីអ្វីដែលលោកអ្នកបានរំពឹងទុក។ Alifemusic ប្រកាន់ភ្ជាប់នូវគោលគំនិតរបស់ខ្លួន ជ្រើសរើស និង ផ្តល់ជូនលោកអ្នកនូវពត៌មាន ដែលជាបច្ចេកវិទ្យាថ្មីទំនើបៗ ថ្មីៗ ជូនលោកអ្នក សូមអរគុណ Welcome to Alifemusic We have done our best to upload and we will bring you a great quality of content that is beyond your expectations. Alifemusic adhere to its concept of choice and gives you new, exciting new technology information. Thank you

Wednesday 12 September 2018

ប្រវត្តិ​ល្ខោនខោល!! គឺជារបស់ខ្មែរ ចូលរួមShare ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានដឹង

·   0

មតិ​ទី​១ នោះ​បាន​និយាយ​ថា ហេតុ​ដែល​នាំ​ឱ្យ​មាន​ទម្រង់​ល្ខោន​មួយ​មាន​សុទ្ធតែ​សិល្បករ​ប្រុស​ជា​អ្នក​រាំ​នោះ គឺ​កើតឡើង​ដោយសារ​មាន​វិបត្តិ​ខាង​សាសនា​នៅ​ប្រទេស​កម្ពុជា ពិសេស​ក្នុង​កាល​វេលា​ដែល​មាន​ទំនាស់​សាសនា​រវាង​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ។

ពួក​ស្រី​របាំ​នៃ​ល្ខោន​ក្បាច់​បុរាណ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​ក្នុង​សម័យ​អង្គរ គេ​ហៅ​ថា «​រ​មាំ​» មាន​ដើម​កំណើត​តាំងពី​មុន​ការ​ចាប់បដិសន្ធិ​នៃ​លទ្ធិ​ទេវរាជ «Culte du Dieu Roi» ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ក្នុង​អំឡុង​ឆ្នាំ​៨០២​ទៅ​ទៀត ហើយ​ពេល​ដែល​ខ្មែរ​គោរព​លទ្ធិ​ទេវរាជ គេ​និយម​ហៅ​ស្រី​របាំ​ទាំងនោះ​ថា «​ទេវ​ទាសី » ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រហ្មញ្ញសាសនា រួច​បន្ត​តួនាទី​ជា​ស្រី​របាំ​នៃ​ព្រះ​វិហារ​ខាង​ព្រះពុទ្ធ​សាសនា​មហាយាន​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១១៨១-១២១៨) ដូច​មាន​ឯកសារ​ខ្លះ​អាច​ឱ្យ​យើង​ដឹង​ថា ក្នុង​ពេល​នោះ​នៅ​ប្រាសាទតាព្រហ្ម​មាន​ស្រី​របាំ​ចំនួន​៦១៥​នាក់ និង​នៅ​ប្រាសាទព្រះខ័ន ស្រី​របាំ​មាន​ចំនួន​រហូត​ដល់​ទៅ​១.០០០​នាក់​ឯណោះ ។
ក្រុម​អ្នករបាំ​ទាំង​អស់នោះ មាន​តួនាទី​សំខាន់​ណាស់ គឺជា​អ្នក​ដែល​មាន​ភារកិច្ច ចម្លង​ពាក្យបណ្តឹង ពាក្យ​បន់ស្រន់ ពាក្យ​ឧទ្ទិសទាំងឡាយ​ពី​ឋានមនុស្ស​លោក​ទៅ​ឋាន​នៃ​ព្រះ គឺឋាន​សួគ៌ ឋាន​ត្រៃ​ត្រឹ​ង្សហើយ​ពាំនាំ​នូវ​ស័ព្ទ​សាធុការពរ​ពី​ឋានសួគ៌ ចុះ​មក​ប្រោះព្រំ​ដល់​ឋានមនុស្ស​លោក​វិញ ។ អ្នក​ទាំងនោះ​សុទ្ធតែ​ជា​ស្រី​បរិសុទ្ធ​មិន​មាន​ប្រឡាក់ប្រឡូស​អ្វី​នឹង​គ្រឿង​មន្ទិល​សៅហ្មង​ទាំង​ខាង​ផ្លូវ​កាយ វាចា ចិត្ត តាម​បែប​មនុស្ស​សាមញ្ញ​ឡើយ ។ លុះ​មក​ដល់​ពេល​ប្រទេស​ជាតិ​ជួប​វិបត្តិ​ខាង​សាសនា ពិសេស​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៨ (១២៤៣-១២៩៥) ? ដែល​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា របស់​អ្នក​កាន់​ព្រហ្មញ្ញសាសនា សិវៈ​និយម ពួក​នេះ​បាន​កោស​លុប​រូប ឬ​បំផ្លាញ​ព្រះពុទ្ធ​សាសនា បដិមា ផ្សេង​ៗ​ជា​ច្រើន នៅ​ប្រាសាទបាយ័ន និង​ទី​ដទៃ​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ដើម្បី​ប្រឆាំង​នឹង​ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ ពួក​អ្នក​កាន់​អំណាច មាន​មន្ត្រី ធំ​ៗ ក្នុង​ព្រះ​បរមរាជវាំង បាន​បង្ខំ​រួមរស់​ស្នេហា​ជាមួយ​ស្រី​របាំ «​ពួក​ទេវ​ទាសី​» ក្បត់​ទំនៀម​មុន​… ហើយ​ប្រហែលជា​ចាប់តាំងពី​ពេល​នោះ​មក​ហើយ ដែល​គេ​ឃើញ​មានការ​និយម​របស់​ពួក​មន្ត្រី​ក្នុង​ព្រះ​បរមរាជវាំង​ដណ្តឹង​យក​ស្រី​របាំ​ធ្វើ​ភរិយា​របស់​ខ្លួន ។ គេ​ឃើញ​មាន​សេសសល់​ជាក់ស្តែង ក្នុង​សង្គម​កម្ពុជា រហូត​មក​ដល់​ពេល​មុន​សង្គ្រាម​ឆ្នាំ​១៩៧០​ផ្ទុះ​ឡើង​បន្តិច ។
អាស្រ័យ​ដោយ​ការ​មិន​ពេញចិត្ត​នឹង​អំពើ​ទាំងនោះ គ្រូរបាំ​បុរាណ ធំ​ៗ​នៃ​ជំនាន់​អង្គរ​នោះ​ដែល​ជា​អ្នក​កាន់ និង​គោរព​ព្រះពុទ្ធ​សាសនា ហើយ​សុទ្ធតែ​ជា​អ្នក​ដែល​បាន​ខិតខំ ចំណាយ​អស់កម្លាំង​កាយ កម្លាំង​ប្រាជ្ញា និង​ទេព​កោសល្យ​របស់​អាត្មា​ខ្លួន​បង្ហាត់បង្ហាញ អប់រំ​សិល្ប​ការិនី​របាំ​ឱ្យ​បាន​ល្អ បាន​ល្បី ដើម្បី​បម្រើ​ព្រះពុទ្ធ​សាសនា ទៅ​តាម​សទ្ធា​ជ្រះថ្លា​របស់​ខ្លួន ក៏​បាន​ដកខ្លួន​ថយ​រត់គេច​ទៅ​ជ្រក​រស់នៅ​ជាមួយ​ប្រជារាស្ត្រ​ជា​ពុទ្ធសាសនិក ពិសេស​គឺ​យក​អារាម​ខាង​ពុទ្ធសាសនា​ជា​បង្អែក ហើយ​បង្កើត​ទម្រង់​ល្ខោន​ថ្មី​មួយ​ប្រភេទ​ទៀត ដែល​មាន​សុទ្ធតែ ប្រុស​ៗ ជា​អ្នក​រាំ ដើម្បី​ចៀសវាង​កុំឱ្យ​អ្នក​កាន់​អំណាច​ទាំងឡាយ​បំផ្លាញ​សិល្បៈ​របស់​ខ្លួន​បាន​ទៀត ។


ការ​អធិប្បាយ​ខាងលើ​នេះ គឺជា​ហេតុផល​នានា​ដែល​មតិ​ទី​១ បាន​លើកយក​មក​សំអាង​ដើម្បី​បញ្ចប់​អំពី​ការ​កកើត​នៃ​ទម្រង់​ល្ខោន​ប្រុស ដែល​ចេញ​មក​ពី​ប្រភព​តែ​មួយ គឺ​ចេញពី​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ ដែល​មាន​សុទ្ធតែ​សិល្ប​ការិនី​ជា​អ្នក​រាំ សូ​ម្បី​តែ​តួអង្គ​ប្រុស​ក៏​ដោយ​នោះ ។
រីឯ​មតិ​ទី​២​វិញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ច​ម្ង​ល់​ដែល​ថា​តើ​ហេតុ​អ្វី​បានជា​ចាស់​បុរាណ​ខ្មែរ​យក​សិល្បករ ប្រុស​ៗ ​ឱ្យ​រាំ​ជា​តួ​ស្រី នៅ​ក្នុង​ទម្រង់​ល្ខោន​ពាក់​មុខ​ដូច្នេះ ? ឬ​ក៏​និយាយ​អំពី​ដើម​កំណើត​នៃ​ល្ខោនខោល​នោះ ? គេ​តែងតែ​លើកយក​វិបត្តិ​នៃ​ព្រះរាជ​វង្ស​ស្តេច​ខ្មែរ ពិសេស​គឺ​ការ​ប្តូរ​រាជវង្ស​ពី​វង្ស​វរ្ម័ន​មក​វង្ស​ព្រះបាទ​ត្រសក់ផ្អែម​ដែល​ជា​អតីត​កសិករ​ដាំ​ត្រសក់​មាន​រសជាតិ​ផ្អែម​ពិសេស​ជាងគេ មក​ធ្វើ​ជាទី​សំអាង ។