Ads

ក្ដីសង្ឃឹម

សូមស្វាគមន៍មកកាន់ Alifemusic យើងខ្ញុំបានខិតខំអស់ពីសមត្ថភាពក្នុងការUpload យើងខ្ញុំ នឹងនាំមកនូវការកម្សានដែលមានគុណភាពគុណប្រយោជន៍៍ជូនលោកអ្នក ដែលលើសពីអ្វីដែលលោកអ្នកបានរំពឹងទុក។ Alifemusic ប្រកាន់ភ្ជាប់នូវគោលគំនិតរបស់ខ្លួន ជ្រើសរើស និង ផ្តល់ជូនលោកអ្នកនូវពត៌មាន ដែលជាបច្ចេកវិទ្យាថ្មីទំនើបៗ ថ្មីៗ ជូនលោកអ្នក សូមអរគុណ Welcome to Alifemusic We have done our best to upload and we will bring you a great quality of content that is beyond your expectations. Alifemusic adhere to its concept of choice and gives you new, exciting new technology information. Thank you

Monday 17 September 2018

ទីបំផុត! វីដេអូអប់រំខ្លីទាក់ទង់និង«ល្ខោនខោល» របស់ តាន់ គីមសួ ចេញហើយ! តោះទស្សនាទាំងអស់គ្នា(មានវីដេអូ)

·   0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ល្ខោនខោល បានកំពុងក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ដោយគេសង្កេតឃើញថានៅលបណ្តាញសង្គមហ្វេសប៊ុកមានបងប្អូនកូនខ្មែរយើង បានសម្តែងការព្រួយបារម្ភខ្លាចបាត់បងទៅទឹកដីសៀម ហេតុនេះបានធ្វើឲ្យពួកគេនាំគ្នាចែកចាយបន្តគ្នានូវរូបភាពអំពីល្ខោនខោល និងវីដេអូទាក់ទងនឹងល្ខោនខោល ដោយហេតុថានៅ ចុងឆ្នាំ២០១៨ នេះ​អង្គការ UNESCO នឹងសម្រេច នៅវាសនា ថាតើប្រទេសខ្មែរ ឫក៏ថៃ ដែលជាម្ចាស់ របស់ល្ខោនខោល។


ស្របពេលនេះអ្នកដឹកនាំសម្តែងរឿងអប់រំខ្លីល្បីនៅលើបណ្តាញសង្គម លោក តាន់ គីមសួ បានផលិតវីដេអូមួយដែលទាក់ទងនៅល្ខោនខោល ដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះឲ្យតម្លៃនិងស្តាយស្រណោះចំពោះសម្បត្តិដូនតាដែលបន្សល់ទុកឲ្យ។

ក្នុងនោះលោកបានសរសេរនៅលើបណ្តាញសង្គមថា«តាមពិតទៅ UNESCOបានសម្រេចដាក់ល្ខោនខោលខ្មែរយើងចូលជាបេតិភណ្ឌពិភពលោករួចបាត់ទៅហើយ ពួកយើងគ្រាន់តែឆ្លៀតយកឪកាសល្អនេះដើម្បីបំផុសបន្ថែមឲ្យកូនខ្មែរយើងចេះឲ្យតម្លៃនិងស្តាយស្រណោះចំពោះសម្បត្តិដូនតាដែលបន្សល់ទុកឲ្យតែប៉ុណ្ណោះ។ ខុសទាស់យ៉ាងណាអាចដាក់ទោសខ្ញុំ Tan Kimsour ជាអ្នកផ្តើមគំនិតនិង អាចារ្យធំ នគររាជបានទៅតាមផ្លូវច្បាប់ពីបទប្រមាថមើលងាយវប្បធម៌ខ្មែរ ពួកយើងនឹងចូលខ្លួនដើម្បីប្រឈមមុខជាមួយច្បាប់ដោយក្តីពេញចិត្ត អ្នកផ្សេងគឺគ្មានការពាក់ព័ន្ធដាច់ខាត។»